ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណី រក្សា ទុកនិងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យពីរនាក់

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជា ការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម និងភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់÷១/ ឈ្មោះ ប៊ិន លាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និង២/ ឈ្មោះ ធន ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ដកហូតវត្ថុតាងរួមមាន÷

១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៧ កញ្ចប់

ទម្ងន់ ៧.៩០ ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ទូរស័ព្ទ ចំនួន ២ គ្រឿង

៣/ ថង់វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវ ចាត់ការតាមនីតិវិធី៕


ចែករំលែក៖