ភ្នំពេញ ៖ នៅថ្ងៃទី២៧ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៤:៣០នាទីរសៀល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (ក្មេងទំនើង១ក្រុមមានបក្ខពួក១២នាក់ជិះម៉ូតូ៧ គ្រឿង ប្រដាប់ដោយដាវកែច្នៃ១ដើមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ២នាក់ប៉ុន្តែជនរងគ្រោះរត់គេចផុតពុំមាន របួសនិងកាប់កុងទ័រម៉ូតូ០២គ្រឿងរបស់ជនរងគ្រោះបណ្ដាលឲ្យរងការខូចខាតបែកកុងទ័រម៉ូតូទាំងស្រុង)។
ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅចំណុចលើដង ផ្លូវលេខ១១០ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះជួលលេខ៤៩ ផ្លូវលេខ៦៦២ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២១:៥០នាទីយប់។
ជនសង្ស័យឈ្មោះ ថន សុធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២B វិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១-ឈ្មោះ បាន តុលា ភេទប្រុស អាយុ២១ ឆ្នាំមុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៨F ផ្លូវលេខ១៩A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ,ទី២-ឈ្មោះ ជី មុន្នីនិត ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សម្ភារ:រងការខូចខាតមាន៖-ម៉ូតូ០១គ្រឿងម៉ាក Honda Draem C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LX- 3450 (របស់ជនរងគ្រោះឈ្មោះ បាន តុលា រងការខូច ខាតបែកកុងទ័រទាំងស្រុង ដោយសារក្រុមក្មេងទំនើងប្រើដាវកែច្នៃកាប់នៅពេលកើតហេតុ) ។-ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1GR-3858 (របស់ជនរងគ្រោះឈ្មោះ ជី មុន្នីនិត រងការខូចខាតបែកកុងទ័រទាំងស្រុង ដោយសារក្រុមក្មេងទំនើងខាងលើប្រើដាវកែច្នៃកាប់នៅពេលកើតហេតុ) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច