អន្តរជាតិ៖ ថ្លែងតាមវីដេអូក្នុងប្រព័ន្ធផ្សព្វផ្សាយ TRUST SOCIAL ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអះអាងថាកាលពីពេលថ្មីៗនេះ យោធាសហរដ្ឋអាម៉េរិកបានចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធដ៏សំខាន់នៅក្នុងប្រទេសអ៊ីរ៉ង់។ គោលបំណងរបស់យើងគឺដើម្បីការពារប្រជាជនអាម៉េរិកដោយលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់ ដែលជាក្រុមមនុស្សដ៏កាចសាហាវ និងគួរឱ្យខ្លាច។
សកម្មភាពគំរាមកំហែងរបស់អ៊ីរ៉ង់ធ្វើឱ្យសហរដ្ឋអាម៉េរិក កងទ័ពរបស់យើង មូលដ្ឋានរបស់យើងនៅក្រៅប្រទេស និងសម្ព័ន្ធមិត្តរបស់យើងទូទាំងពិភពលោកគ្រោះថ្នាក់ដោយផ្ទាល់។ អស់រយៈពេល ៤៧ ឆ្នាំមកហើយ របបអ៊ីរ៉ង់បានស្រែកប្រកាសពីការស្លាប់របស់ពលរដ្ឋអាម៉េរិក និងបានធ្វើយុទ្ធនាការបង្ហូរឈាម និងការសម្លាប់រង្គាលឥតឈប់ឈរ ដោយកំណត់គោលដៅសហរដ្ឋអាម៉េរិក កងទ័ពរបស់យើង និងប្រជាជនស្លូតត្រង់នៅក្នុងប្រទេសជាច្រើន។
«ចំពោះសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម កងកម្លាំងប្រដាប់អាវុធ និងប៉ូលីសទាំងអស់ ខ្ញុំសូមនិយាយនៅយប់នេះថា អ្នកត្រូវតែដាក់អាវុធចុះ» ប្រធានាធិបតី ដូណាល់ ត្រាំ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច