ខេត្តស្វាយរៀង៖បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដីសម្បទានសង្គមកិច្ច នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែកសប្បាយចិត្តរីករាយ បន្ទាប់ពីក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចុះសិក្សាអំពីស្ថានភាព និងតម្រូវការអភិវឌ្ឍន៍របស់សហគមន៍
ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ លោក ឈឹម បុរស ប្រធានមន្ទីរ បានអញ្ជើញដឹកនាំក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចុះសិក្សាអំពីស្ថានភាព និងតម្រូវការអភិវឌ្ឍន៍របស់សហគមន៍ដីសម្បទានសង្គមកិច្ច ដែលមាននៅក្នុងខេត្តស្វាយរៀង។
ការចុះសិក្សាអំពីស្ថានភាព មាន ការចូលរួមពីលោក អភិបាលរងនៃគណៈអភិបាលស្រុករមាសហែក និងមន្ត្រីពាក់ព័ន្ធ លោកស្រីមេឃុំអណ្តូងត្របែក លោកនាយប៉ុស្តិ៍នគរបាលអណ្តូងត្របែក អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដីសម្បទានសង្គមកិច្ចផងដែរ។
សូមបញ្ជាក់ថា ការចុះសិក្សាអំពីស្ថានភាព និងតម្រូវការអភិវឌ្ឍន៍របស់សហគមន៍ដីសម្បទានសង្គមកិច្ច ដែលមាននៅក្នុងខេត្ត ជាពិសេសពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យ ការបណ្តុះបណ្តាលជំនាញបំណិនជីវិតដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់សម្បទានិកឱ្យបានល្អប្រសើរឡើង ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច