ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនបង្កើតរឿងអច្ឆរិយដ៏អស្ចារ្យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

ចែករំលែក៖

អន្តរជាតិ : ពេលថ្លែងនៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ និងផ្តល់ប័ណ្ណសរសើរចំពោះបុគ្គលនិងអង្គភាពឆ្នើមក្នុងយុទ្ធនាការពុះពារឧបសគ្គដើម្បីលុបបំបាត់ភាពក្រីក្រ កាលពីខែកុម្ភៈ ឆ្នាំ២០២១  លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិនទទួលបានជ័យជម្នះទាំងស្រុងក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ។ ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨,៩៩ លាននាក់ដែលស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ បច្ចុប្បន្នបានចាកចេញពីភាពក្រីក្រ ស្រុកក្រីក្រចំនួន ៨៣២ បានដកចេញពីបញ្ជីស្រុកក្រីក្រ ភូមិក្រីក្រចំនួន ១២,៨ ម៉ឺន បានដកចេញពីបញ្ជីភូមិក្រីក្រ ភាពក្រីក្រមានលក្ខណៈជាតំបន់ទាំងមូលត្រូវបានលុបបំបាត់។ ប្រទេសចិនបានសម្រេចភារកិច្ចដ៏លំបាកក្នុងការលុបបំបាត់ភាពក្រីក្រដាច់ខាត  និងបង្កើតរឿងអច្ឆរិយដ៏អស្ចារ្យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ!

លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំសាជាថ្មីម្តងទៀតថា៖ «ការលុបបំបាត់ភាពក្រីក្រមិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការឆ្ពោះទៅរកជីវភាពថ្មី និងការតស៊ូថ្មី»។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ លោកXi Jinping បានយកចិត្តទុកដាក់ចំពោះវិស័យកសិកម្ម តំបន់ជនបទ និងកសិករ។ លោកតែងតែចុះត្រួតពិនិត្យ និងស្វែងយល់ពីសភាពការណ៍ការងារតាមមូលដ្ឋាន សួរសុខទុក្ខប្រជាជននៅជនបទ និងផ្តល់អនុសាសន៍ណែនាំសម្រាប់ការពង្រឹងសមិទ្ធផលក្នុងការលុបបំបាត់ភាពក្រីក្រ និងជំរុញការស្តារ និងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយយ៉ាងប្រាកដប្រជា។

កាលពីខែមករា ឆ្នាំ២០២៥ មុនពេលបុណ្យចូលឆ្នាំចិន លោក Xi Jinping បានទៅសួរសុខទុក្ខកម្មាភិបាលនិងប្រជាជនតាមមូលដ្ឋាននៃខេត្តLiaoning លោកបានចង្អុលបង្ហាញថា យើងតែងតែគិតគូរពីប្រជាជនជានិច្ច។ នៅពេលដែលប្រជាជនស្ថិតក្នុងគ្រាលំបាកបំផុត បក្ស និងរដ្ឋាភិបាលគឺជាទីបង្អែកដ៏រឹងមាំរបស់អ្នកទាំងអស់គ្នា  ហើយប្រាកដជានឹងជួយអ្នកទាំងអស់គ្នាឱ្យយកឈ្នះលើការលំបាក និងកសាងផ្ទះឡើងវិញ។

ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou និងខេត្ត Yunnan កាលពីខែមីនា ឆ្នាំ២០២៥ លោក Xi Jinping បានចង្អុលបង្ហាញថា “ការងាររបស់យើងបានផ្លាស់ប្តូរទៅផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប៉ុន្តែនេះមិនមានន័យថាយើងបានបោះបង់ចោលសារៈសំខាន់នៃតំបន់ជនបទនោះទេ។ការងារជនបទសំខាន់បានផ្លាស់ប្តូរពីការកាត់បន្ថយភាពក្រីក្រទៅជាការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ ត្រូវពង្រឹងសមិទ្ធផលនៃការលុបចោលភាពក្រីក្រឱ្យកាន់តែរឹងមាំ ហើយមិនអនុញ្ញាតឱ្យលេចចេញពីការត្រឡប់ទៅរកភាពក្រីក្រឡើងវិញដោយទ្រង់ទ្រាយធំជាដាច់ខាត”។

លោក Xi Jinping យកចិត្តទុកដាក់ចំពោះសន្តិសុខស្បៀងអាហារ ។ ប្រទេសចិនបានខំប្រឹងជំរុញការលើកកម្ពស់ប្រសិទ្ធភាពនៃការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម  បោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ានៃទំនើបកម្មកសិកម្ម ពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងអាហារ ដើម្បីធានាថាប្រទេសចិនកាន់ចានបាយរបស់ខ្លួនក្នុងដៃឱ្យកាន់តែរឹងមាំ។

ពេលចុះត្រួតពិនិត្យការងារនៅខេត្តHainan កាលពីខែមេសា ឆ្នាំ២០២២ លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំថា ដើម្បីធានាថាប្រជាជនចិនកាន់ចានបាយក្នុងដៃរបស់ខ្លួនយ៉ាងរឹងមាំ នោះត្រូវក្តាប់ជាប់គ្រាប់ពូជក្នុងដៃខ្លួនយ៉ាងរឹងមាំ។ ត្រូវខិតខំប្រឹងប្រែងពុះពារឧបសគ្គនានាដើម្បីធានាសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់ផលិតផលកសិកម្មសំខាន់ៗ ក៏ដូចជាសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យាគ្រាប់ពូជ និងការគ្រប់គ្រងប្រភពគ្រាប់ពូជដោយស្វ័យភាព ពោលគឺប្រើប្រាស់គ្រាប់ពូជចិនដើម្បីការពារសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន។

ការស្តារនិងអភិវឌ្ឍឧស្សាហកម្ម គឺជាការងារអាទិភាពចម្បង នៃការស្តារ និងអភិវឌ្ឍជនបទ និងជាទិសដៅច្បាស់លាស់មួយដែលកំណត់ដោយលោកXi Jinping សម្រាប់ការបង្កើនប្រាក់ចំណូលរបស់កសិករ។

ពេលចុះត្រួតពិនិត្យការងារនៅខេត្តGuangdong កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកXi Jinping បានផ្តល់អនុសាសន៍ណែនាំថា “ការអភិវឌ្ឍឧស្សាហកម្មជនបទដ៏ពិសេស គឺជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការស្តារ និងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ។ យើងត្រូវបង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការរួមបញ្ចូលគ្នានៃកសិកម្ម វប្បធម៌ និងទេសចរណ៍ ពង្រីកខ្សែសង្វាក់ឧស្សាហកម្មជាបន្តបន្ទាប់ បង្កើនគុណតម្លៃបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករកាន់តែច្រើនឡើងៗ៕

ប្រភព : (CCFR)


ចែករំលែក៖