ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦នេះ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២៥៨,៦០ ម៉ែត្រ និងទទឹង៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ ម៉ែត្រ បានដឹកភ្ញៀវទេសចរជិត ២ ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីនុ។
នាវាទេសចរណ៍ មានគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប្រ៊ុយណេ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១ នាក់ (ស្រី ២០១ នាក់) មាន ៤៦ សញ្ជាតិ។ មានភ្ញៀវទេសចរសរុបចំនួន ១,៨៣១ នាក់ (ស្រី ១,០០៤ នាក់) មាន ៤៦ សញ្ជាតិ។
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១,០៧៥ នាក់) និងកាណាដា (២២៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៩:០០ នាទី ថ្ងៃទី ០៥ ខែមីនានេះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច