ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ÷ ដោយនុវត្តតាមផែនការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែមីនា  ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះដែរ លោកអធិការបានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់បន្តលេីការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងពន្លឿនផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងបានចែក Sticker លេខទូរស័ព្ទរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូលជូនទៅលោកនាយប៉ុស្តិ៍ទាំង៧ ដេីម្បីចែកជូនទៅប្រជាពលរដ្ឋបន្តសម្រាប់ទំនាក់ទំនងមកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោក លោកស្រីអធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖