អន្តរជាតិ : រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកPete Hegseth និងលោកBrad Cooperមេបញ្ជាការនៃបញ្ជាការដ្ឋាន ដែលដឹកនាំកងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិបូព៌ាបាននិយាយថា អាមេរិកមានគ្រាប់គ្រប់គ្រាន់ដើម្បីបន្តទម្លាក់ដោយគ្មានដែនកំណត់។ លោក Hegsethបានប្រាប់អ្នកកាសែតនៅទីស្នាក់ការកណ្តាលនៃបញ្ជាការដ្ឋានកណ្តាលនៅរដ្ឋFloridaថា « អ៊ីរ៉ង់កំពុងសង្ឃឹមថាយើងមិនអាចទ្រទ្រង់រឿងនេះបានទេ ដែលនេះគឺជាការគណនាខុសដ៏អាក្រក់មួយ»។ លោកថា« គ្រាប់របស់យើងពេញឃ្លាំងហើយឆន្ទៈរបស់យើងគឺរឹងមាំ»។
បើតាមលោកCoopeបាននិយាយថា អាមេរិកឥឡូវនេះបានវាយប្រហារកប៉ាល់អ៊ីរ៉ង់យ៉ាងហោចណាស់៣០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះdroneគ្មានមនុស្សបើកដ៏ធំមួយ ដែលមានទំហំធំប៉ុននាវាផ្ទុកយន្តហោះនៅសម័យសង្រ្គាមលោកលើកទីពីរ។ លោកបានបន្ថែមទៀតថា យន្តហោះទម្លាក់គ្រាប់បែកB-2បានទម្លាក់គ្រាប់ជាច្រើនរោយលើទីតាំងជ្រៅៗក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្តោតគោលដៅលើជើងទម្របាញ់មីស៊ីលប្លោងនិងរោងចក្រផលិតមីស៊ីលរបស់អ៊ីរ៉ង់។ នៅថ្ងៃទី០៥ខែមីនាឆ្នាំ២០២៦ លោកបាននិយាយទៀតថា ការវាយប្រហារដោយមីស៊ីលប្លោងរបស់អ៊ីរ៉ង់បានថយចុះ៩០ភាគរយ តាំងពីថ្ងៃដំបូងនៃសង្រ្គាម ខណៈការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានថយចុះ៨៣ភាគរយ។ ការធ្លាក់ចុះនេះ ជាការនាំមកនូវភាពធូរស្រាលខ្លះសម្រាប់រដ្ឋឈូងសមុទ្រ ដែលបានរងទុក្ខដោយសារតែការសងសឹករបស់អ៊ីរ៉ង់ ចំពោះអាមេរិកនិងអ៊ីស្រាអែល។ បើតាមការចុះផ្សាយដោយសារព័ត៌មានCNN ៕

(VAYO )
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច