ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រសារចិត្តតិរច្ឆាន ឪពុកក្មេកស្ដីបន្ទោសតិចតួចទាញកាំបិតកាប់១កាំបិតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នាវេលាម៉ោង១០និង៥០នាទី នៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យនគរបាលបានឃាត់ជនសង្ស័យ០១នាក់ ឈ្មោះ អ៊ែល សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ(ត្រូវជាកូន ប្រសារ) បានយកកាំបិតផ្គាក់កាប់ខាងខ្នងកាំបិតទៅលើជនរងគ្រោះឈ្មោះ ប៉េន អោម ភេទប្រុស អាយុ៦៧ឆ្នាំ (ឪពុកក្មេក) ត្រូវចំពីក្បាល០១ខ្នងកាំបិតផ្គាក់ បណ្តាលអោយរបួសបែកក្បាល ដេចំនួន០៤ថ្នេរ។

ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចបានទៅដល់កន្លែង

កេីតហេតុនិងឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ហើយបានឆ្លើយសារភាពថា រូបគេពិតជាបានយកកាំបិតផ្គាក់កាប់ខាងខ្នងកាំបិតត្រូវចំក្បាលទៅលើជនរងគ្រោះពិតប្រាកដមែន។

មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យ ប្រាប់អំពីមូលហេតុគឺដោយសារជនសង្ស័យខាងលើ បានឈ្លោះគ្នាជាមួយឪពុកក្មេក ខឹងរឿងគាត់ស្តីបន្តោសថាឲ្យ ក៏កើតចិត្តខឹងយកកាំបិតផ្គាក់កាប់ខាងខ្នងកាំបិតត្រូវចំក្បាលបណ្តាលអោយរបួសបែកក្បាល។ មន្ត្រីនគរបាល វត្ថុតាងដកហូតកាំបិតផ្គាក់០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត ៕


ចែករំលែក៖