ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកសំពៅលូនខេត្ត បាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ៨ ខែមីនាឆ្នាំ២០២៦នេះថាករណីអគ្គីភ័យមួយបានធ្វើឲ្យឆេះផ្ទះ១ខ្នងក្នុងទាំង ស្រុងដោយសារតែម្ចាស់ផ្ទះទិញប្រេងមកស្តុកទុកហើយផ្ទះឆ្លងចរន្តអគ្គិសនីរាលដាលដល់ប៊ីដុងប្រេងម៉ាស៊ូតដែលទិញមកស្តុកទុកនោះ ក្លាយជាអគ្គីភ័យដែលមិនអាចទប់ស្កាត់បាន។
ករណីអគ្គិភ័យនេះបានឆាបឆេះផ្ទះ០១ខ្នងបង្កការភ្ញាក់ ផ្អើលនៅវេលាម៉ោងប្រហែល ១៦និង៥០នាទី ថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២៦ នៅក្រុមទី១៣ ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ករណីអគ្គីភ័យកើតឡើងខាងលើនេះបណ្តាលឱ្យឆេះផ្ទះ០១ខ្នង ទំហំ ១២ម៉ែត្រ X ២០ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងឥដ្ឋលាយឈើ និងដែក(ឆេះទាំង ស្រុង) រួមជាមួយសម្ភារមាន÷គ្រែដេក០៥គ្រឿង , សាឡុងឈើបេងអង្គុយ០៣ឈុត ,តុឈើប្រវែង ០៤ ម៉ែត្រ០២សន្លឹក ,ម៉ូតូធំ(ត្រៃ)០១គ្រឿង ,ឈើគ្រឿងប្រវែង០៨ ម៉ែត្រ៣០សន្លឹក ,សម្ភារៈផ្ទះបាយ មួយចំនួនធំ ,ទូទឹកកកចំនួន០១គ្រឿង,សំលៀកបំពាក់មួយចំនួនធំ ,លុយខ្មែរ៥០ម៉ឺន ,ខ្សែកមាសទម្ងន់០២ជី០១ខ្សែ, ខ្សែដៃផ្លាកទីនទម្ងន់០៣ជី០១ខ្សែ ,ប្រេងម៉ាស៊ុត២៧ពីដុង ,គ្រឿងបន្លាស់ម៉ាស៊ីនច្រូតមួយចំនួនធំ ,ឯកសារប្លង់ដី សៀវភៅគ្រួសារសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍មួយចំនួនធំ សរុបជាទឹកប្រាក់អស់ប្រហែល ១៦០លានរៀល ដែលមានម្ចាស់ឈ្មោះ ផុន ស៊ីភូ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរនគរបាល មានទីលំនៅចំណុចកើតហេតុខាងលើ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូនចំនួន៣ រថយន្ត មូលហេតុសង្ស័យឆ្លងចរន្តភ្លើងក៏បណ្តាលឲ្យឆេះប្រេងម៉ាស៊ុតដែលដាក់ស្តុកទុកនៅក្នុងផ្ទះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច