ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៨ មីនា! 

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ជនសង្ស័យចំនួន១០នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦ករណីមានចំនួន៦ករណី ដោយឃាត់ខ្លួនជនពាក់ព័ន្ធចំនួន១០នាក់។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន១០នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់(ស្រី ០នាក់), ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់) ,អ្នកមានផ្ទុកសារធាតុញៀន ២នាក់ ។

ចំណែកវត្ថុតាងចាប់យកសរុប ៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង៥៣៤,១៨ក្រាម។ កេតាមីន(Ke) ស្មេីនិង២៤,៨២ក្រាម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៣អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖

កម្លាំងនគរបាលជាតិ ១អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥២៧,៤៤ក្រាម និងKe ២៤,៨២ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត និងរាជធានីភ្នំពេញ ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៧៤ក្រាម។

២ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕

ដោយ៖តារា


ចែករំលែក៖