ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និង កម្លាំងបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មន្ត្រីខណ្ឌ ប្រជាការពារខណ្ឌ និងសង្កាត់ទួលសង្កែទី២ សរុបចំនួន ៤០ នាក់ ចុះធ្វើការឆែកអាវុធជាតិផ្ទុះ។ ការដាក់គោលដៅចុះត្រួតពិនិត្យឆែកឆេនេះធ្វើឡើងនៅ
យប់ថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦ នៅចំណុចមុខបុរីកាំកូស៊ីធី សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
ប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថានោះក្រុមការងារកម្លាំងសមត្ថកិច្ចបានបន្តល្បាតក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ។
ដោយឡែកកម្លាំងចំរុះសង្កាត់ទាំង៧ បានល្បាតតាមភូមិសាស្ត្រស្មុគស្មាញរៀងៗខ្លួនផងដែរ ជាលទ្ធផល សភាពការ ទូទៅ ល្អប្រសើរ ពុំមានហេតុអ្វីគួរអោយកត់សំគាល់ឡើយ៕

ដោយ÷ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច