ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែមីនា ដោយមានរបៀបវារៈចំនួន០៦

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពបានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែមីនា។

ក្នុងកិច្ចប្រជុំនោះមានរបៀបវារៈចំនួន០៦ ដូចខាងក្រោម៖

១. ពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

២.ការងារសម្អាតអនាម័យបរិស្ថាននិងការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។

៣. បន្តការស្តារប្រឡាយទួលសំពៅ ប្រឡាយអូរអាគុជ ប្រឡាយនានា និងការស្តារលូក្នុងមូលដ្ឋាន។

៤.ការពង្រឹងវេនប្រចាំការដើម្បីទទួលដោះស្រាយជូនប្រជាពលរដ្ឋ។

៥.គ្រប់សង្កាត់ត្រូវណែនាំ និងតាមដានម្ចាស់ស្ថានីយ៍ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការលក់ប្រេងជូនអតិថិជន។

៦.ការងារថែរក្សាសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំតាមអនុក្រឹត្យលេខ០៣ និងការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖