ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានបង្ក្រាបមេក្លោងគ្រឿងញៀន២នាក់នៅសីហនុ និងដកហូតវត្ថុតាងថ្នាំញៀន៤៩កញ្ចប់ ។
ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវអូរ១ ស្ថិតក្នុងភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ណាំ ប៊ុនធឿន ឬ ឆន ប៊ុនធឿន មានស្រុកកំណើតនៅស្រុកព្រៃនប់ និងទី២-ឈ្មោះ សុខ សុវណ្ណដាលីន មុខរបរជានារីខារ៉ាអូខេ មានស្រុកកណើតនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ កម្លាំងជំនាញបានដកហូត ថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកក៤៩កញ្ចប់ ទូរស័ព្ទ១គ្រឿង ជញ្ជឹងថ្លឹង១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕