ព័ត៌មានទាន់ហេតុការណ៍៖

លួចឡានគេបានហើយជិះទៅលេងផ្ទះអ៊ំរហូតដល់ក្បែរព្រៃសត្រឡប់មកវិញជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្តម៉ាកBYDមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CH-1139បានសម្រេចខណៈម្ចាស់ចតទុកនៅខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី រួចចូលលេងផ្ទះបងប្អូន ប្រហែលមួយម៉ោង ស្រាប់តែចេញមកវិញអត់ឃើញរថយន្ត ម្ចាស់ផ្អើលឆោឡោបង្កការភ្ញាក់ផ្អើលរួច ប្ដឹងសមត្ថកិច្ច ចុះមកអន្តរាគមន៍ ដោយមានការដឹកនាំផ្ទាល់ពីលោកវីសេនីយ៍ទោល នាក់ សាន្ត អធិការរងនគបាលខណ្ឌទួលគោក ទទួលបន្ទុកផែន ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងកចុះមកឡោមព័ន្ធ ចាប់បានជនសង្ស័យភ្លាមៗនៅត្រង់ចំណុចផ្ទះជនសង្ស័យ តាមបណ្ដោយផ្លូវឌឿង ហែម ខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គីដែលស្ថិត នៅក្នុងសង្កាត់បឹងសា ឡាង ខណ្ឌទួលគោក រាជធានីពេញ។នៅវេលាម៉ោង ៨ និង ១០ នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំនិងបន្តតាមនីតិវិធីច្បាប់៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖