ព័ត៌មានទាន់ហេតុការណ៍៖

ថៃចាប់ខ្លួនមនុស្ស៤៤នាក់ សង្ស័យឡើងគម្រោងវាយប្រហារគ្រាប់បែកនៅបាងកក

ចែករំលែក៖

រដ្ឋាភិបាលថៃបានចាប់ខ្លួនយុវជន៤៤នាក់ មកពីតំបន់ភាគខាងត្បូងប្រទេស ដោយសង្ស័យថា បានឡើងគម្រោងវាយប្រហារទៅលើទីក្រុងបាងកក ។

កាលពីថ្ងៃទី១៣ ខែតុលា យុវជនម្នាក់ឈ្មោះ Sulhan Beeting សមាជិក្រុមនិស្សិតបំបែកខ្លួន PNYS បានធ្វើសកម្មភាពនៅតំបន់ភាគខាងត្បូង ប្រទេសថៃ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកន្លងមក រដ្ឋាភិបាលថៃបានចាប់ខ្លួនមនុស្ស៤៤នាក់ ជាសមាជិកក្រុមរបស់ខ្លួន ។ ភាគច្រើន អ្នកដែលបានចាប់ខ្លួននោះ ជានិស្សិតនៅសាកលវិទ្យាល័យ Ramkhamuhaeng ក្នុងទីក្រុងបាងកក។

ប៉ូលិសថៃបានឲ្យដឹងថា អ្នកដែលបានចាប់ខ្លួននោះ ជាប់សង្ស័យថា បានឡើងគម្រោងវាយប្រហារក្នុងទីក្រុងបាងកក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែតុលា ដើម្បីជាការរំលឹកដល់ការសម្លាប់នៅតំបន់ Tak Bai កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៤ សម្លាប់ជនជាតិអិស្លាមជាង៨០នាក់ ។

នៅពេលនោះ បាតុករអិស្លាមជាង៨០នាក់ត្រូវចាប់ដាក់នៅក្នុងរថយន្តដឹកទំនិញបញ្ជូនទៅជំរុំយោធានៅណារ៉ាធិវ៉ាន ក៏ធប់ដង្ហើមស្លាប់ទាំងអស់នៅក្នុងរថយន្ត ។

ការចាប់ខ្លួននេះ ក្នុងពេលដែលថៃកំពុងតែរឹតបន្តឹងសន្តិសុខក្នុងពេលដែលប្រទេសកំពុងតែប្រារព្ធពិធីបុណ្យ សពដល់ព្រះមហាក្សត្រ ៕ ម៉ែវ សាធី

sd


ចែករំលែក៖