ខ្សែប្រយុទ្ធបារាំងKylian Mbappe និង កីឡាករអង់គ្លេសJude Bellingham បានត្រឡប់ទៅរួមក្រុមរបស់ Real Madrid សម្រាប់ការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅទឹកដី Manchester City នៅថ្ងៃអង្គារនេះ។
ខ្សែប្រយុទ្ធបារាំង Mbappe វ័យ 27 ឆ្នាំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសជង្គង់ខាងឆ្វេងនៅដើមខែមីនា ហើយបានអវត្តមានពីក្រុម Real ចាប់តាំងពីការប្រកួត La Liga របស់ពួកគេជាមួយ Osasuna នៅថ្ងៃទី 21 ខែកុម្ភៈ។
Bellingham បានរងរបួសសរសៃពួរតិចជាង 10 នាទីក្នុងការប្រកួតលីគជាមួយ Rayo Vallecano កាលពីថ្ងៃទី 1 ខែកុម្ភៈ ហើយបានចាកចេញពីទីលានទាំងទឹកភ្នែក។
ខ្សែបម្រើវ័យ 22 ឆ្នាំរូបនេះដំបូងត្រូវបានគេរំពឹងថានឹងអវត្តមានប្រហែល 4 សប្តាហ៍ វាបានបង្កើនការសង្ស័យអំពីលទ្ធភាពរបស់គាត់សម្រាប់ការប្រកួតមិត្តភាពរបស់អង់គ្លេសនៅចុងខែនេះជាមួយអ៊ុយរូហ្គាយ និងជប៉ុន។ ប៉ុន្តែរបួសត្រូវបានព្យាបាលសះស្បើយវិញ។
Real ធ្វើដំណើរទៅ Manchester ដោយមានប្រៀបក្នុងគ្រប់គ្រងការប្រកួតព្រោះបានឈ្នះជើងទីមួយ 3-0 នៅ Bernabeu កាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលដែល Federico Valverde ស៊ុតបានបីគ្រាប់ក្នុងតង់ទីមួយ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច