ព័ត៌មានទាន់ហេតុការណ៍៖

ទីភ្នាក់ងារព័ត៌មាន AFP ៖ ក្រោយទើបផ្តាច់ជីវិតមន្រ្តីជាន់ខ្ពស់និងមេបញ្ជាការអ៉ីរ៉ង់២រូបទៀត អ៉ីស្រាអែលប្តេជ្ញាតាមរកនិងសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី Mojtaba Khamenei ឱ្យបាន

ចែករំលែក៖

អន្តរជាតិ ៖ (ហ៊្សេរុយសាឡិម) បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា ៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា បាននិយាយថា ខ្លួននឹងតាមប្រមាញ់មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ គឺលោក Mojtaba Khamenei ឱ្យបាន។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Effie Defrin បានប្រាប់ក្រុមអ្នកសារព័ត៌មាន AFP បញ្ជាក់យ៉ាងដូច្នេះថា «យើងមិនដឹងអំពី លោក Mojtaba Khamenei។ យើងមិនបានលឺអំពីគាត់ ឬឃើញគាត់ទេ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកនូវរឿងមួយថា ពួកយើងនឹងតាមរុករក ហើយកម្ចាត់គាត់ចោល»។ 

ទីភ្នាក់ងារព័ត៌មាន AFP  បន្តថា ៖ ការព្រមាននេះធ្វើឡើង បន្ទាប់ពីអ៉ីរ៉ង់បានទទួលស្គាល់ថា ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ខ្លួន គឺលោក Ali Larijani និងមេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា Basij លោក Gholamreza Soleimani ទើបតែត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា លោក Mojtaba Khamenei បានឡើងជាមេដឹកនាំកំពូលថ្មី បន្ទាប់អតីតមេដឹកនាំកំពូល ដែលជាឪពុករបស់លោក គឺលោក Ayatollah Ali Khamenei បានស្លាប់ កាលពីថ្ងៃដំបូងនៃសង្រ្គាម ក្នុងការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល៕

ទីភ្នាក់ងារព័ត៌មាន AFP


ចែករំលែក៖