ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្ត​ស្វាយរៀង​ ចុះ​ប្រតិបត្តិការ​បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនសង្ស័យ៨នាក់ ក្នុងភូមិសាស្ត្រឃុំសំរោង ស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង​ ចុះ​ប្រតិបត្តិការ​បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនសង្ស័យ៨នាក់(ស្រី១នាក់)ក្នុងភូមិសាស្ត្រឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង បានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងខបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការសម្របសម្រួលពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត​ និង​លោក​វរសេនីយ៍ទោ​ ជិន​ សុភឿន​ ដឹកនាំ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះសំណាក់ វ៉ាំងភូ (HQ) ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា បានចុះ​ប្រតិបត្តិការ​បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងឃាត់ខ្លួនជនសង្ស័យ ០៨នាក់ (ស្រី ០១នាក់) (ជនជាតិវៀតណាម) ព្រមទាំងដកហូតវត្ថុតាង÷ កុំព្យូទ័រ​ ១៧គ្រឿង, ម៉ាស៊ីន​កុំព្យូទ័រ​ ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី​ច្បាប់​ ៕

ដោយ៖ សុថាន


ចែករំលែក៖