ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បាននិយាយថា Bayern Munich មិនមានអ្វីដែលត្រូវភ័យខ្លាចក្នុងការប៉ះ Real Madrid បន្ទាប់ពីបានឆ្លងទៅការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយក្រុមយក្សនៅអឺរ៉ុបដោយការផ្តួលក្រុម Atalanta កាលពីថ្ងៃពុធ។
Kane ដែលអង្គុយលើកៅអីបម្រុងក្នុងជើងទី 1 រកបានពីរគ្រាប់ខណៈដែល Bayern ឈ្នះ 4-1 កាលពីថ្ងៃពុធដោយបញ្ចប់ការទទួលជ័យជម្នះសរុបពីរជើង 10-2 ដើម្បីឡើងទៅជួបជាមួយReal Madrid អ្នកឈ្នះពានរង្វាន់អឺរ៉ុប 15 សម័យ។
Kane បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលរកបាន 50 គ្រាប់ក្នុងក្របខណ្ឌ Champions League ក្នុងចំណោមប្រកួតចំនួន 66 ដង។
Liverpool បានឈានទៅវគ្គ 8 ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ក្រោយពួកគេបានផ្តួល Galatasaray 4-0នៅកីឡដ្ឋាន Anfield កាលពីថ្ងៃពុធ ហើយLiverpool នឹងត្រូវប្រកួតជាមួយម្ចាស់ជើងឯកចាស់ Paris St Germain។
ក្រុម Barcelona បានឈានទៅវគ្គ 8ក្រុមចុងក្រោយ ជាមួយនឹងជ័យជម្នះ 7-2 លើក្រុម Newcastle United នៅកីឡដ្ឋាន Camp Nou ជើងទីពីរ ដោយបានបិទបញ្ចប់ជ័យជម្នះសរុបទាំងពីរជើង 8-3 ក្នុងការប្រកួត ដ៏គួរឱ្យទាក់ទាញ។
ពួកគេនឹងត្រូវប៉ះក្រុមAtletico Madridមកពីអេស្ប៉ាញដូចគ្នាដែលបានទម្លាក់មាន់ខ្នាយមាស Tottenham Hotspurទោះបីជាចាញ់នៅជើងទីពីរក្នុងលទ្ធផល3-2ក៏ដោយ។
កាលវិភាគប្រកួតវគ្គ8ក្រុចុងក្រោយមាន៖
ជើងទីមួយ
7 មេសា 2026
Sporting CP ទល់នឹង Arsenal
Real Madrid ទល់នឹង Bayern Munchen
8 មេសា
Barcelona ទល់នឹង Atlético de Madrid
Paris ទល់នឹង Liverpool
ជើងទីពីរ
14 មេសា 2026
Atlético de Madrid ទល់នឹង Barcelona
Liverpool ទល់នឹងParis
15 មេសា 2026
Arsenal ទល់នឹង Sporting CP
Bayern Munchen ទល់នឹង Real Madrid៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច