ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី៩នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ឃាត់ខ្លួន ខណ:បទលួចឆ្លងដែនខុសច្បាប់។
អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនកកោះ ចុះល្បាតស្រាវជ្រាវ និងបានធ្វើការឃាត់ជនជាតិថៃ០៩នាក់ ស្រី០២នាក់ ដែលបម្រុង លួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ត្រង់ចំណុចប៉ុស្តិ៍ចាស់ ភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
បច្ចុប្បន្នជនជាតិថៃប្រុសស្រីទាំងនោះ ត្រូវបាននគរបាលនាំយកទៅសួរនាំ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវីធី៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច