ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបទីតាំង SCAM ONLINE លួចលាក់នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១៤និង៣០នាទី  លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញារង ពៅ  សម្បូរណ៍ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសំរោងទង បានបើក

កិច្ចប្រតិបត្តិការបង្រ្កាបទីតាំង SCAM  ONLINE  ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ជនជាតិឥណ្ឌូនេស៊ី៦នាក់) ៖

១.ឈ្មោះLIM  DESY  ភេទស្រីអាយុ៤៤ឆ្នាំ

២.ឈ្មោះYESI DESWITA  ភេទស្រីអាយុ២៥ឆ្នាំ

៣.ឈ្មោះDELA SRISKA  ភេទស្រីអាយុ៣២ឆ្នាំ

៤.ឈ្មោះWIDYA WATI  ភេទស្រីអាយុ២៣ឆ្នាំ

៥.ឈ្មោះNANDO ALDY SAFERA  ភេទប្រុស អាយុ២៩ឆ្នាំ។

៦.ឈ្មោះ IIRVAN EFENDI ភេទប្រុសអាយុ២៧ឆ្នាំ ។

៧.ឈ្មោះហេង  សុខពៅ  ភេទប្រុសអាយុ២៦ឆ្នាំ (បើកបររថយន្តឱ្យថៅកែ និងយាមទីតាំង) ។

 

នៅក្នុងប្រតិបត្តិការនេះសមត្ថកិចដកហូតវត្ថុតាង:

-ទូរស័ព្ទដៃ៥៩គ្រឿង

-ឧបករណ៍ថតសំឡេង៨គ្រឿង

-កុំព្យូទ័រឡេបថប៧គ្រឿង

-ឯកសណ្ឋាននគរបាលឥណ្ឌូនេស៊ី៤អាវ សក្តិនិងឡូហ្គោមួយចំនួន ។

-ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន៥៩កញ្ចប់ និងធំ១កញ្ចប់ ។

ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានបើកទីតាំងប្រព្រឹត្តបទល្មើស  SCAM ONLINE ពិតមែន ៕

ដោយ៖ សូរិយា


ចែករំលែក៖