ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ CDC ប្រជុំស្វែងរកយុទ្ធសាស្រ្តបង្កើនបរិយាកាសវិនិយោគអំណោយផលបន្ថែមទៀតដល់វិនិយោគិន និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នានាឱ្យកាន់តែមានភាពប្រសើរឡើង

ចែករំលែក៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក.អ.ក. ដោយមានការអញ្ជើញចូលរួមពី លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក.អ.ក. លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក. លោកអគ្គលេខាធិការ លោក/លោកស្រី អគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានចំណុះឱ្យ ក.អ.ក.។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន សំដៅបន្តលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងស្ថាប័ន, ស្វែងរកយុទ្ធសាស្រ្តបង្កើនបរិយាកាសវិនិយោគអំណោយផលបន្ថែមទៀតដល់វិនិយោគិន និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយដៃគូអភិវឌ្ឍន៍នានាឱ្យកាន់តែមានភាពប្រសើរឡើង។

សូមជម្រាបផងដែរថា កិច្ចប្រជុំនាឱកាសនេះក៏ជាការស្វាគមន៍ជាផ្លូវការចំពោះវត្តមាន លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលអញ្ជើញមកបំពេញភារកិច្ចថ្មីបន្ថែមទៀត ជាអនុប្រធានទី៣ក្នុងស្ថាប័ន ក.អ.ក. ក្រោមព្រះរាជក្រឹត្យតែងតាំងដ៏ខ្ពស់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖តារា


ចែករំលែក៖