ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត toyota prius ១គ្រឿងបើកបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត toyota prius ១គ្រឿងបើកបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍រងការខូចខាតសង្ស័យអ្នកបើកបរស្រវឹងស្រា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៤៥ នាទីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នៅត្រង់ចំណុចមុខមន្ទីរពេទ្យសែនជ័យ តាមបណ្ដោយផ្លូវណត ប៊្រីដ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅពេលកើតហេតុគេឃើញមានរថយន្ត toyota prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BQ-7751 បើកបរដោយបុរសម្នាក់ដោយគេសង្ស័យថាអ្នកបើកបរស្រវឹងស្រាផងនោះលុះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុកឡើងឃឿន សួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមបាក់ដួលដល់ដី ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកផ្ងាឡើងមកវិញហើយអ្នកបើកបរសង្ស័យរងរបួសស្រាល។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកតែរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖