ខេត្តកណ្តាល៖ ជនសង្ស័យចំនួន៤នាក់ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)ពីអ្នកធ្វើដំណើរ ធ្វើអោយខូចខាតដោយចេតនា និងប្រើប្រាស់ខុសច្បាបសារធាតុញៀន ត្រូវសមត្ថកិច្ចស្រុកស្អាង បើកប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ ដែលករណីកើតហេតុចាប់តាំងពីថ្ងៃទី០៦ ខែមករា មកដល់ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងប្រាប់ឱ្យដឹងថា ជនរងគ្រោះមានចំនួន៣នាក់÷
១-ឈ្មោះ ឡេង សេងហ៊ាង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (មានស្នាមរបួសក្បាលដេរចំនួន០៥ថ្នេរដោយក្រុមជនសង្ស័យធ្វេីសកម្មភាពកាប់),
២-ឈ្មោះ រដ្ឋា សុផាត ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនិង៣-ឈ្មោះ អ៊ែល សៀងហុី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ជនរង គ្រោះទាំងបីនាក់មានទីលំនៅជាមួយគ្នាក្នុងសង្កាត់ រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ចំណែកជនសង្ស័យមានគ្នីគ្នា៤នាក់ :១-ឈ្មោះ ឡុង ប៉េងឡេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង (ឃាត់ខ្លួនបញ្ជូនទៅតុលាការ )នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦( វិជ្ជមានសារធាតុញៀន) , ២-ឈ្មោះ ប៊ុន ថារិទ្ធីស័ក មានទីលំនៅភូមិព្រែកស្នង ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)នៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ ២០២៦ ករណីហិង្សាដោយចេតនាទៅវិញ ទៅ មក(បង្កឡេីងដោយក្មេងទំនេីង)នៅចំណុចផ្លូវសុធារសស្ថិតនៅភូមិ ០៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ , ៣-ឈ្មោះ យឿន សុងួន ភេទប្រុសអាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងនិង ៤-ឈ្មោះ ភ័ន្ត ណាវុធ ភេទប្រុសអាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក : កណ្តៀវខ្វាងចំនួន០១ដេីមដងធ្វេីអំពីឬស្សី ,ស្លាកលេខម៉ូតូចំនួន០១ភ្នំពេញ1MC.4075 ។(ជារបស់ជនរងគ្រោះរកឃេីញវិញ)។
លោកអធិការបញ្ជាក់លំអិតថា នៅវេលាម៉ោង០១ និង ៣០នាទីថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២៦ ជនរងគ្រោះទាំងបីនាក់បានជិះម៉ូតូចេញពីផ្ទះនៅសង្កាត់ រកាខ្ពស់ ដេីម្បីទៅដេកនៅផ្ទះពូនៅឃុំស្អាងភ្នំ ស្រុកស្អាង ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង បួននាក់ បានជិះម៉ូតូចំនួន០២គ្រឿងធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះឈ្មោះ ឡេង សេងហ៊ាង ត្រូវរបួសចំក្បាល(ដេរ០៥ថ្នេរ )ហើយជនរងគ្រោះ០២នាក់ទៀត បានដកកូនសោរចេញពីម៉ូតូរួចស្រែកឲ្យគេជួយ។ ស្រាប់ តែជនសង្ស័យបានកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាត (មានកាមេរ៉ាសុវត្ថិភាព) ពេលធ្វេីសកម្មភាពរួចហេីយក្រុមជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនបាត់។
នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៦ សមត្ថកិច្ចស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង ប៉េងឡេង បញ្ជូនទៅតុលាការ ដាក់ពន្ធនាគារ ។ រហូតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ២២ និង ៣០ នាទីកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ពីរនាក់បន្ថែមទៀត បញ្ជូនមកអធិការនគរបាលស្រុកស្អាងដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះប្រាកដមែន តែយកមិនបានដោយជនរង គ្រោះបានដកសោរនិងស្រែកឱ្យគេជួយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ធាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំ រឿងចាត់ការតាមនិតិវិធី ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច