ព័ត៌មានទាន់ហេតុការណ៍៖

លោក Li ​Qiang ​នាយករដ្ឋមន្ត្រីចិន​អញ្ជើញចូលរួម​ពិធីបើកកិច្ច​ប្រជុំប្រចាំឆ្នាំ​២០២៦នៃ​វេទិកា​ជាន់ខ្ពស់ស្តីពី​ការអភិវឌ្ឍ​របស់ចិននិង​ថ្លែងសុន្ទរកថាគន្លឹះ​

ចែករំលែក៖

អន្តរជាតិ ៖ ព្រឹកថ្ងៃទី២២​ខែមីនា ​លោក Li ​Qiang ​នាយករដ្ឋមន្ត្រីចិន​បាន​អញ្ជើញចូលរួម​ពិធីបើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ២​០២៦​នៃវេទិកាជាន់ខ្ពស់​ស្តីពីការអភិវឌ្ឍ​របស់ចិន​នៅក្រុងប៉េកាំង​ ព្រមទាំង​ថ្លែងសុន្ទរកថាគន្លឹះ​​ ។

លោក Li ​Qiang ​បានថ្លែងថា ​បច្ចុប្បន្ននេះ​ ស្ថានការណ៍​អន្តរជាតិ​កំពុងឆ្លងកាត់​បម្រែបម្រួល​ដ៏ស្មុគ្រស្មាញ​និង​ជ្រាលជ្រៅ​ ។ ឯកតោភាគីនិយម​និងគាំពារនិយម​បាន​ងើបឡើងវិញ​ជាបន្តបន្ទាប់​ ព្រមពេល​ជាមួយគ្នានេះ ​កម្លាំងស្វែងរក​កិច្ចសហប្រតិបត្តិការ​និងជំរុញ​ការអភិវឌ្ឍក៏​បង្កើនឡើងជា​បន្តបន្ទាប់ដែរ​ ។ កំណើនសេដ្ឋកិច្ច​ក្នុងវិស័យ​ប្រពៃណី​ប្រឈមមុខ​នឹងការលំបាក ​ព្រមពេល​ជាមួយគ្នានេះ ​កម្លាំងចលករ​ខាងការអភិវឌ្ឍ​ក្នុងវិស័យ​ងើបឡើង​ថ្មីក៏រីកចម្រើន​យ៉ាងផុលផុស​ដែរ​ ។ ​សណ្តាប់ធ្នាប់និង​ក្បួនច្បាប់​អន្តរជាតិរង​ការបំផ្លាញនិង​ការវាយប្រហារ​ដ៏ធ្ងន់ធ្ងរ ​ព្រមពេល​ជាមួយគ្នានេះ ​ប្រទេសជាច្រើនក៏​កំពុងជំរុញ​យ៉ាងសកម្ម​នូវ​កំណែទម្រង់​និងការ​កែលម្អនៃ​អភិបាលកិច្ច​សកលដែរ ។ ​នយោបាយ​អនុត្តរភាព​ត្រូវបាន​ប្រព្រឹត្ត​យ៉ាងគឃ្លើន​តាមតែ​ទំនើងចិត្ត​ ព្រមពេល​ជាមួយគ្នានេះ ​ស្នូរសំរែក​ការពារយុត្តិធម៌​និង​សមភាពក៏​កាន់តែ​លាន់ឮខ្ទរខ្ទាដែរ​ ​ចិននឹង​ផ្តោតលើ​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់ ​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រក្សាកំណើន​សេដ្ឋកិច្ចដោយ​នឹងនរ ​ព្រមពេល​ជាមួយគ្នានេះ​ បន្តបង្កើត​បរិយាកាស​អាជីវកម្មដ៏​ល្អប្រសើរ ​អនុវត្ត​ជាក់ស្តែង​ដោយគ្រប់ជ្រុង​ជ្រោយ​នូវ​ការផ្តល់​ផលអនុគ្រោះ​ដូចគ្នានឹង​ជនជាតិចិន​ដល់​សហគ្រាស​ទុនបរទេស ​ដើម្បី​ធ្វើឱ្យសហគ្រាសនៃ​ប្រទេសនានា​ដែលធ្វើអាជីវកម្ម​នៅប្រទេសចិន​​ដោយ​មានចិត្តស្ងប់ ៕

ប្រភព : (CCFR)


ចែករំលែក៖