ខេត្តកណ្តាល: ដើម្បីជាការលើក ទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូនិងសិស្សានុសិស្សដែលទើបប្រលងជាប់បាក់ឌុបនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាអនុប្រធានទី១ គណៈពង្រឹងស្រុកកៀនស្វាយរួមជាមួយមន្ត្រីក្រុមការងារជាច្រើនអ្នកទៀតបានជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូនិងសិស្សានុសិស្សដែលទើបប្រលងជាប់បាក់ឌុបមកពីវិទ្យាល័យជ័យវរ្ម័នទី៧ និង វិទ្យាល័យហ៊ុនសែនសិរីដីដុះ សរុបចំនួនជាង៣០០នាក់។
លោកអ៊ូ ឈាង អភិបាល ស្រុកកៀនស្វាយបានអោយដឹងថា ឆ្នាំនេះនៅស្រុកកៀន ស្វាយសិស្សប្រឡងជាប់បាក់ឌុបមានចំនួន២៤២នាក់, និទ្ទេសAម្នាក់ទទួលបានម៉ូតូស្កូពី១គ្រឿងនិងថវិការមួយចំនួនទៀត ដោយឡែក សិស្ស ជាប់និទ្ទេសBដល់E ក្នុងម្នាក់ ៗទទួល បានថវិការ៣០ម៉ឺន រៀល ។ សម្រាប់ថ្ងៃនេះ លោក គ្រូ-អ្នក មកពីវិទ្យាល័យជ័យ វរ្ម័នទី៧និងវិទ្យាល័យហ៊ុន សែនសិរីដីដុះ សរុបចំនួនជាង៥០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិការ២០ម៉ឺនរៀលផងដែរ ។
មានមតិសំណេះសំណាល ក្នុងពិធីនេះ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាអនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយតំណាងលោកឌុលគឿន រដ្ឋលេខា ធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ដូច្នេះថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ដោយឡែកវិស័យអប់រំត្រូវបានពង្រឹងគុណភាព ។
ជាក់ស្តែងនៅថ្ងៃនេះក្មួយៗ នៅក្នុងស្រុកកៀនស្វាយដែលខិតខំរៀនសូត្រចំនួន ជាង២០០នាក់បានជាប់បាក់ពិតជាមោទនភាព ដែលលទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ក្មួយៗផ្ទាល និងមានការជួយបង្ហាត់បង្រៀនពីលោកគ្រូ-អ្នកគ្រូ គួបផ្សំ និងអាណាព្យាបាលជួយទំនុកបំរុងទៀតនោះ ទើបក្មួយៗមានថ្ងៃនេះ ។
អ្វីដែលក្មួយត្រូវបន្តអនុវត្តទៀតនោះ គឺខិតខំរៀនសូត្របន្ថែមទៀតនៅតាមមហាវិទ្យាល័យនានា ទៅតាមបំណងប្រាថ្នារៀងៗខ្លួន ព្រោះថាទៅថ្ងៃ អនាគត់ក្មួយៗគឺជាទំពាំងស្នងឫស្សី ជាសសរទ្រូងរបស់ ប្រទេសជាតិ ដូច្នេះត្រូវធ្វើខ្លួនអោយក្លាយទៅជាសិស្សល្អ មិត្តល្អ និងកូនល្អ ពេលចូលរៀននៅមហាវិទ្យាល័យក្មួយៗបានប្រែខ្លួនទៅជានិសិ្សតហើយ ដូច្នេះត្រូវខិតខំសិក្សាមន្ថែមទៀត ។
លោកអគ្គនាយកបានបន្ត ចំណេះវិជ្ជាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃគ្មានអ្នកណាលួចឆក់ប្លន់បាននោះទេ អីញ្ចឹងហើយមានតែការខិតខំប្រឹងប្រែងរៀនសូត្រលើមុខវិជ្ជាផ្សេងៗ ទើបធ្វើអោយក្មួយៗមានអនាគត់ភ្លឺស្វាង ជៀសអោយឆ្ងាយ ពីសកម្មភាពទំនើង និងមិនត្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ ។
ពេលក្លាយខ្លួនទៅជានិស្សិតប្រហែលជាក្មួយៗ ចេះធ្វើការពិចារណាហើយ មានថ្ងៃនេះគឺដោយសារប្រទេសជាតិយើងមានសន្តិភាព និងស្ថេរភាពនយោបាយទូទាំងប្រទេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅជិតប្រជាជន ដោះស្រាយ ផលលំបាកជូនប្រជន យក ចិត្តទុកដាក់ជាមួយប្រជាជន ។ ក្នុងពិធីជួបសំណេះ សំណាលនេះដែរ សិស្សានុសិស្សដែលមានជីវភាពខ្វះខាតហើយមិនមានលទ្ធភាពបង់ថ្លៃសាលាដើម្បីបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ត្រូវបានលោកអគ្គនាយកទទួលយកសំណើដើម្បីធ្វើការពភាក្សាដើម្បីឲ្យសិស្សដែលមិនមានលទ្ធភាពបានបន្តការសិស្សានៅថ្នាក់មហាវិទ្យាល័យ ៕ សណ្តោស