ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ជាមួយថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន១កញ្ចប់ ត្រូវកម្លាំងអន្តរាគមន៍ក្រុង សហការនឹងនគរបាលខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីឃាត់ខ្លួនឆែកឆេរ កាលពីវេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២៧១ ភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាញ ភីន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករតម្បាញ់ ស្នាក់នៅផ្ទះជួល នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ជីន ហឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហតុ ខណៈកម្លាំងចម្រុះរាជធានីល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលកើតឡើងដោយប្រការណាមួយ ហើយពេលកំពុងល្បាត ក៏ឃើញជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AI ០៤០៦ ជិះចេញមកពីប្លុកភូមិត្រពាំងឈូក ហើយកម្លាំង ក៏ដេញតាមឆែកឆេរ ពេលនោះឃើញមានថ្នាំញៀន១កញ្ចប់ ក៏ឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុចាត់ការតាមនីតិវិធី ៕ តុង សីហា

aes-3 aes-2 aes-1 aes aes-4


ចែករំលែក៖