ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារកាណាឌីយ៉ាល្បែងឆ្នោតវៀតណាមរីកដុះដាលដូចផ្សិត សមត្ថកិច្ចមិនបង្ក្រាបសង្ស័យទទួលបានផលប្រយោជន៍ពីមេឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងឆ្នោតវៀតណាមខុសច្បាប់ជាច្រើនកន្លែង ដែលនៅក្នុងផ្សារកាណាឌីយ៉ា និងផ្សារវីតមី និងជាច្រើនកន្លែងទៀត ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរីកដុះដាលជាច្រើនកន្លែង ដូចផ្សិត ប៉ុន្តែមិនឃើញមានសមត្ថកិច្ចមូលដ្ឋានណាចេញមុខបង្រ្កាបនោះទេ ដោយសង្ស័យបានទទួលផលប្រយោជន៍ពីមេឆ្នោតទាំងនោះជាប្រចាំខែ ។ បើតាមការឱ្យដឹងពីអ្នកដែលនៅក្បែរនោះ បានបង្ហើបប្រាប់ឱ្យដឹងថា ទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងនៅក្នុងផ្សារកាណាឌីយ៉ាខាងលើនេះ គឺមានមិនតិចជាង១០កន្លែងនោះទេ ដោយបានដាក់តុកត់ដោយចំហតែម្តង ហាក់ដូចជាមិនខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាទេ ។

សូមបញ្ជាក់ថា មិនតែ២ទីតាំងខាងលើនេះទេ គឺគ្រប់ផ្សារទាំងអស់នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ សុទ្ធសឹងតែមានអ្នកកាង និងអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់យ៉ាងច្រើន ប៉ុន្តែថ្នាក់ដឹកនាំមូលដ្ឋានក្រោមការដឹកនាំរបស់លោក យឹម សារ៉ាន អធិការនគរបាលខណ្ឌ បានបណ្តែតបណ្តោយឱ្យមានការកត់កន្ទុយលេខយ៉ាងដូច្នេះ ដោយមិនមានការបង្ក្រាបទាល់តែសោះ ចឹងហើយបានជាមូលដ្ឋាននេះ កើតមានឡើងនូវករណីឆក់ ឬប្លន់ ជាញឹកញាប់ ហើយប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ឋ មេត្តាចាត់វិធានការលើបញ្ហានេះផង ៕ សុខាសែនជ័យ

image2 image1 image3


ចែករំលែក៖