ព័ត៌មានទាន់ហេតុការណ៍៖

បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាថ្លែងថា ចិននឹងរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ

ចែករំលែក៖

អន្តរជាតិ : រសៀលថ្ងៃទី ២៣ ខែមីនា លោក Zhai Jun បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាបានបើកសន្និសីទសារព័ត៌មានពិសេសដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៃតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗកន្លងទៅនេះ និងស្ថានភាពដំណើរទស្សនកិច្ចរបស់លោកម្រាប់ការសម្របសម្រួលនៅមជ្ឈិមបូព៌ា។

លោក Zhai Jun បានលើកឡើងថា ប្រទេសក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់បណ្តាលមកពីភ្លើងសង្គ្រាម លោកសង្កត់ធ្ងន់ថា សុវត្ថិភាពអាយុជីវិតរបស់ប្រជាជនស៊ីវិលត្រូវតែទទួលបាននូវការធានា។ គ្រប់ភាគីប្រឆាំងចំពោះការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយសម្គាល់ឃើញជាទូទៅថា អ៊ីរ៉ង់ជាប្រទេសជិតខាងដែលមិនអាចរើចេញទៅណាបាន ហើយស្វាគមន៍ចំពោះការដែកលអ៊ីរ៉ង់បង្ហាញឆន្ទៈដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនានាពេលកន្លងទៅ។

លោកបន្តទៀតថា ប្រជាជនចិនប្រកាន់ខ្ជាប់នូវការថែរក្សាសន្តិភាពជាប់រហូតមក។ ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ភាគីចិននឹងបន្តរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ និងធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបន្ធូរបន្ថយស្ថានការណ៍ក្នុងតំបន់ និងជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

ប្រភព : (CCFR)


ចែករំលែក៖