ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ប្រកាសការពារសម្ពន្ធមិត្តណាតូ បើមានការវាយប្រហារ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Franck Walter Steinmeier បានប្រកាសថា អាល្លឺម៉ង់ នឹងតប់តវិញ ប្រសិនបើប្រទេសជាសមាជិកណាតូរងការវាយប្រហារ ។

បើទោះបីលោកមិនបានបញ្ជាក់ថា ប្រទេសណានោះ តែការប្រកាសរបស់លោក គឺសម្តៅទៅលើប្រទេសរុស្ស៊ី ដែលកំពុងតែបង្កើតអាវុធនៅតាមព្រំដែនប្រទេសសហាជិកណាតូ។

នៅក្នុងជំនួបពិភាក្សា របស់គណៈកម្មធិការសភាអឺរ៉ុបនៅប្រទេសបារាំង តំណាងរាស្ត្រអង់គ្លេស លោក Mark Pritchard បានដាក់សំនួរសួរថា បើប្រទេសជាសមាជិកណាតូរងការវាយប្រហារ តើអាល្លឺម៉ង់តប់តវិញ ដោយយោធាដែរ ឬទេ តាមមាត្រាទី៥ នៃសន្ធិសញ្ញារបស់ណាតូ?

នៅក្នុងមាត្រាខាងលើ បើប្រទេសជាសមាជិកណាតូណាមួយរងការវាយប្រហារនោះ ប្រទេសណាតូដទៃទៀតត្រូវតែជួយ និងវាយប្រហារទៅលើសត្រូវរបស់ខ្លួន ។

សំណួរខាងលើពិតជារសើបខ្លាំងណាស់ ក្នុងពេលដែលរុស្ស៊ី និងលោកខាងលិច កំពុងតែឈានទៅរកសង្គ្រាមប្រដាប់អាវុធជាទ្រង់ទ្រាយធំ ។

ចំពោះសំណួរខាងលើ លោក Franck Walter Steinmeier ប្រកាសថា ទីក្រុង Berlin នឹងមានសកម្មភាពតប់តវិញ ឲ្យបានស័ក្តិសមបំផុត តាមសន្ធិសញ្ញា រួមរបស់ណាតូ ។

បច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Franck Walter Steinmeier កំពុងតែកាន់តំណែងជាប្រធានសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប OSCE ។

នៅក្នុងជំនួបពិភាគ្សានោះដែរ លោកបានលើកលើកឡើងពីវិវាទនៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ ៕ ម៉ែវ សាធី

sew


ចែករំលែក៖