ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទទួលជួបលោកស្រី អគ្គលេខាធិការ អង្គការសហប្រជាជាតិហ្រ្វង់កូហ្វូនី

ចែករំលែក៖

ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៥ តុលា នាវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកស្រី Michael JEAN អគ្គលេខាធិការអង្គការសហប្រជាជាតិហ្រ្វង់កូហ្វូនី ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ ។

ក្នុងជំនួបនេះ លោកស្រី Michael JEAN បានគោរពជំរាបជូនសម្តេចថា លោកជំទាវ ធ្លាប់បានមកកាន់កម្ពុជា កាលពីឆ្នាំ២០១៤ ហើយមកដល់ពេលនេះ លោកស្រី បានមើលឃើញ កម្ពុជា មានការអភិវឌ្ឍរីកចម្រើនប្រកបដោយភាពស្វាហាប់។ក្នុងន័យនេះ លោកជំទាវ Michael JEAN បានគោរពសុំស្វែងយល់ពីសម្តេចតេជោ នូវកត្តារីកចំរើនខាងសេដ្ឋកិច្ច និងកត្តារក្សាសុខសន្តិភាព របស់កម្ពុជា ដើម្បីដាក់បញ្ជូលត្រៀមរៀបចំសម្រាប់កិច្ចប្រជុំហ្រ្វង់កូហ្វូនី នៅម៉ាដាកាស្ការ នាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជំរាបជូនថា យើងគប្បីសំឡឹងមើលក្នុងចំណោម សមាជិក អង្គការហ្វ្រង់កូហ្វូនី អំពីអ្វីដែលយើងអាចធ្វើបាន និង អ្វីដែលយើងបានធ្វើរួចហើយរួមគ្នា ឬក៏លើកទឹកចិត្តឱ្យសមាជិក ទាំងអស់ត្រូវធ្វើ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគឺត្រូវធ្វើការរួមគ្នា ប្រកបដោយសាមគ្គីភាព និងភាពរឹងមាំ ឆ្ពោះទៅមុខ គឺធ្វើយ៉ាងណា កុំឱ្យមានគម្លាត រវាងមិនត្រឹមតែធនទ្រព្យសម្បត្តិទេ ត្រូវមានទាំងការអភិវឌ្ឍ និងការបោះជំហានឆ្ពោះទៅមុខ៕

 

fb_img_1476572878699 fb_img_1476572881703 fb_img_1476572884644 fb_img_1476572888250 fb_img_1476572891625

 


ចែករំលែក៖