ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធ ករណី:លួចមានស្ថានទម្ងន់ទោស ចូលលួច សម្ភារៈ ចេញ ពីអគារក្រុមហ៊ុនកាស៊ីណូវ័ងឈឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធ ករណី:លួចមានស្ថានទម្ងន់ទោស ចូលលួច សម្ភារៈ ចេញ ពីអគារក្រុមហ៊ុនកាស៊ីណូវ័ងឈឹង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមាន១ ឈ្មោះ ឃុត ចន្នី  អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងផ្លុង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

២- ឈ្មោះ ព្រិន សុភា  អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិយាងទេស ឃុំខ្យា ស្រុកសូត្រនិគមន ខេត្តសៀមរាប ។

៣- ឈ្មោះ អូន សំអាន  អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឬស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។

និងទី៤- ឈ្មោះ សឺ ដុង អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ អង្គសរ ឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង ។

ប្រភពដដែលបញ្ជាក់ថា  កាលពីវេលាម៉ោង៤:២៥ នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បាន ទទួល ព័ត៌មាន ពី ប្រជាពលរដ្ឋ បាន រាយការណ៍ មកសមត្ថកិច្ចថា មាន ជនសង្ស័យ មួយ ក្រុម ភេទប្រុស បាន នាំគ្នាធ្វើ សកម្មភាព ចូលលួច សម្ភារៈ ចេញ ពីអគារក្រុមហ៊ុនកាស៊ីណូវ័ងឈឹង(អគារគ្មាន មនុស្ស ស្នាក់នៅ ) ស្ថិតក្នុងភូមិតាបឹប សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។

ក្រោយពី ទទួលបាន ព័ត៌មាន នេះ រួចមក កម្លាំងសមត្ថកិច្ចយើង បានចុះទៅដល់ ទីតាំងកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបានធ្វើ ការនាំខ្លួន ជនសង្ស័យ ចំនួន០៤នាក់ ភេទប្រុស

រួមទាំងសម្ភារៈ វត្ថុតាងរួមមានម៉ាស៊ីនបឺតខ្លិន ចំនួន០១គ្រឿង  កន្ត្រៃកាត់ដែក(ធំ) ពណ៌ទឹកក្រូច ចំនួន០១ដើម កំណាត់ខ្សែភ្លើងមួយចំនួនធំ ឌីសុងទ័រភ្លើងចំនួន០៦គ្រាប់(ធំ០៤) ប្រអប់កុំម៉ាសឺទូរទឹកកក ចំនួន០២ដុំ ។ ដែកសសៃ ចំនួន០១កងប្រភេទកូនសោរ និងដង្កាប់ចំនួន០១ស្បោង ម៉ូតូសណ្តោងរ៉ឺម៉ក (មានដឹកគ្រែ និងស័ង្កសី)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញបាន ក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្ត តាមច្បាប់ ៕

ដោយ៖សុថាន


ចែករំលែក៖