ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធ ករណី ប៉ុនប៉ងលួចម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធ ករណី ប៉ុនប៉ងលួច ( ម៉ូតូ )។

សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងថាជនសង្ស័យមាន ១ឈ្មោះ ជុច ជីវ៉ា ភេទ ប្រុស  អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក កំណើត ភូមិ កំពង់ពោធិ៏ ឃុំ ពោធិ៍ របង  ស្រុក ក្រគ ខេត្ត ពោធិ៍សាត់ និង២ឈ្មោះ ផល សំណាង ភេទប្រុស  អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុក កំណើត នៅភូមិ  កណ្តៀង  ឃុំ ស្រែ ស្តុក ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នអ្នកទាំង២នាក់ ស្នាក់នៅរោងកម្មករ ស្ថិតនៅ ភូមិ ប្រាសាទ សង្កាត់ ប្រាសាទ ក្រុង បាវិត ។

ប្រភពបន្តថា ដោយអនុវត្តបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំចង្អុលបង្ហាញពីលោកអធិការនគរបាលក្រុង ផ្នែកនគរបាលយុត្តិធម៍ក្រុងបាវិតកាលពីវេលាម៉ោង ៧ និង ៣០ នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច បានទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីឈ្មោះ សាន់ រ៉ាវី ភេទស្រី អាយុ ៣៣ ឆ្នាំ មាន ស្រុកកំណើត ភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង មុខមុខរបរ បុគ្គលិកអនាម័យ  រាយការណ៍ មកសមត្ថកិច្ចថា មាន ជនសង្ស័យ ២នាក់ ភេទប្រុស បានធ្វើសកម្មភាព លួចម៉ូតូរបស់ខ្លួនម៉ាក HONDA WAVE ពណ៌ទឹកសមុទ្រ អត់ស្លាកលេខ  តែ មិនបាន សម្រេច នៅចំណុច មុខ បន្ទប់ខ្លួន លេខ V40 ក្នុងមណ្ឌលកំសាន្តBS ស្ថិតនៅភូមិតាបឹប សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង តែត្រូវបានខ្លួន ឃើញទាន់ និង ស្រែក អោយ សន្តិសុខដែល ល្បាត និងប្រជាពលរដ្ឋនៅនៅទីនោះ ជួយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះតែម្តង ។

ក្រោយពី ទទួល បាន ព័ត៌មាន នេះ រួចមក កម្លាំងនៃអធិការដ្ឋានក្រុងបាវិតបាន ចុះទៅដល់ ទីតាំងកន្លែងកើតហេតុនិង នាំខ្លួន ជនសង្ស័យ ចំនួន០២នាក់ ភេទប្រុស ជាជនជាតិ ខ្មែរ រួមទាំង សម្ភារៈ វត្ថុ តាង រួមមាន៖ ម៉ូតូ ០១ គ្រឿងម៉ាកHONDAWAVE អត់ស្លាកលេខ( របស់ជនរងគ្រោះ )ម៉ូតូ ០១គ្រឿងម៉ាក HONDA VISION ពណ៌ក្រហម ស្លាកលេខវៀតណាម 70-L 7 9646 ( មធ្យោបាយជិះធ្វើសកម្មភាព )ស្លាកលេខម៉ូតូវៀតណាម 70-F2021. 15 ចំនួន ១  ទុលណឺវីស ចំនួន ២ ដើម សោរកាសៀរ ចំនួន២ដើម  ស្គត់ខ្មៅ  ចំនួន០១ដុំ ។ 

សោរ បន្ទប់ ១ កន្តៃ មានមុខម្ខាង ចំនួន ១ សោរគ្រប់ ១ ដំបង១ដើម(អុីណុក)សម្ភារៈទូរសព្ទដែ ចំនួន ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចនគរបាលជំនាញក្រុងបាវិតបានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖