ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ៖ ការទទួលបាននូវព័ត៌មានពិតគ្រប់ជ្រុងជ្រោយនិងចេះថ្លឹងថ្លែងពិចារណាគឺសំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេស

ចែករំលែក៖

អូស្ត្រាលី ៖ លោក ហ៊ុន ម៉ាណែត មានថ្លែងបញ្ជាក់ថា “ការទទួលបាននូវព័ត៌ មានពិត គ្រប់ជ្រុងជ្រោយ និងចេះថ្លឹង ថ្លែងពិចារណា គឺសំខាន់សំរាប់បងប្អូនខ្មែរនៅក្រៅប្រទេស” ។

ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពេលដែលប្រជាពលរដ្ឋខ្មែរអូស្ត្រាលីជាង ៣០០នាក់បានជួបជុំគ្នាពិសាអាហារសាមគ្គី មហាគ្រួសារខ្មែរទទួលស្វាគមន៍ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរ លោក កុយ គួង រួមទាំងក្រុមការងារ នៅតំបន់ចុងក្រោយ នៃដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលីក្រុងប្រ៊ីសបិន រដ្ឋ Queensland នៅពីល្ងាច ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៦ ។

ការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត ធ្វើឡើងគ្រាដែលប្រជាពលរដ្ឋខ្មែរ នៅ ក្រៅប្រទេសភាគច្រើនគឺទទួលបានព័ត៌មាន តែម្ខាងពីអ្នកធ្វើនយោបាយប្រឆាំង ដែលគេអះអាងថា ជាព័ត៌មានមិនពិត និងការផ្សាយញុះញង់ បំផ្លើសនូវរឿង អាក្រក់ពីកម្ពុជាតែប៉ុណ្ណោះ ។

ប៉ុន្តែក្នុងគ្រាដែលលោក ហ៊ុន ម៉ាណែត និងក្រុមការងារធ្វើដំណើរមកដល់នេះ គឺបាននាំមកនូវព័ត៌មានពិតប្រាកដជាច្រើន រួមមាន បញ្ហាការសម្លាប់លោក កែម ឡី បញ្ហាដីធ្លី បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ បញ្ហាព្រំដែនជាដើម ដែលកន្លងមកក្រុម អ្នកធ្វើនយោបាយប្រឆាំងតែងលើកមក និយាយមិនពិតយកធ្វើជាប្រធានបទដើម្បី កេងចំណេញនយោបាយរបស់ខ្លួន ។

ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្វីដែលលោកបកស្រាយនោះ ពុំបានបង្ខំឲ្យបងប្អូនខ្មែរជឿលោកនោះទេ ប៉ុន្តែលោកចង់ឲ្យប្រជាពលរដ្ឋបានដឹងការពិតខ្លះដោយឲ្យប្រជាពលរដ្ឋចេះថ្លឹងថ្លែង ពិចារណាពេលទទួលបានព័ត៌មានតែមួយចំហៀងនោះ ។

សូមជម្រាបថា នៅចុងកម្មវិធីពលរដ្ឋខ្មែរជាច្រើននាក់បានសម្តែងក្តីសប្បាយរីករាយ និងសុំឲ្យលោក ហ៊ុន ម៉ាណែត បាន ធ្វើដំណើរមកឲ្យបានញឹកញាប់ជួបបងប្អូនខ្មែរ ។ ប្រជាពលរដ្ឋបានតម្រង់ជួរសុំថត ជាមួយលោក ហ៊ុន ម៉ាណែត និងបានរាំ ជួបជុំគ្នាយ៉ាងសប្បាយផងដែរ ។

លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជ ទូតខ្មែរ ព្រមទាំងក្រុមការងារបានបន្តដំណើរពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសញូវហ្ស៊ឡេនហើយ ដើម្បីបន្តជួបជុំបងប្អូនខ្មែរនោះទៀត ៕ ហេង សូរិយា

cccdd-3 cccdd-4 cccdd cccdd-1 cccdd-2


ចែករំលែក៖