ខេត្តបាត់ដំបង៖ សាកសពបុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងទឹកប្រឡាយបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី៣៦ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ក្រោយមានការភ្ញាក់ផ្អើលប្រទះឃើញសាកសពបុរសខាងលើ ភ្លាមនោះអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចនគរបាល និងកម្លាំងអាវុធហត្ថខេត្តក្រុងបានចុះទៅពិនិត្យប៉ុន្តែនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសាកសពអាយុប្រហែល ៥០ឆ្នាំ ពាក់អាវសដៃវែង ខោជើងវែងពណ៌គគីរ និងមានស្នាកស្នាមរបួសក្បាល និងមានខ្សែក្រវ៉ាត់ចងរឹកកផងដែរ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងអធិការ ដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោង ធ្វើការស្រង់ចេញពីប្រឡាយដោយដាក់ការសង្ស័យថាជាករណីឃាតកម្ម បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើការហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុដើម្បីរងចាំខាងធ្វើកោសល្យវិច្ច័យនៅពេលក្រោយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច