ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Huning សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្ត ចិន ជួប ពិភាក្សា ការងារជាមួយទីប្រឹក្សាប្រធានាធិបតីអ៊ូសបេគីស្ថានទទួល បន្ទុក ការងារអភិវឌ្ឍន៍ យុទ្ធសាស្រ្ត

ចែករំលែក៖

អន្តរជាតិ ៖ លោក Wang Huning សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្ត ចិននិងជា ប្រធាន សភាប្រឹក្សា នយោបាយប្រជាជន ទូទាំង ប្រទេស ចិន បាន ជួប ពិភាក្សា ការងារជាមួយ លោក Umarzakov ទីប្រឹក្សាប្រធានាធិបតីអ៊ូសបេគីស្ថានទទួល បន្ទុក ការងារអភិវឌ្ឍន៍ យុទ្ធសាស្រ្តនៅ ក្រុង ប៉េកាំង កាលពី ថ្ងៃ ទី ២៦ ខែ កុម្ភៈ។

លោក Wang Huning បាន ថ្លែងថា លោក Xi Jinping ប្រធាន រដ្ឋចិន បានរក្សា ការ ប្រាស្រ័យ ទាក់ ទង យ៉ាង ជិត ស្និទ្ធ ជា មួយ លោកប្រធានាធិបតី Mirziyoyev ដោយ រៀបចំ ផែនការគោលថ្មីសម្រាប់ ជំរុញ ការ អភិវឌ្ឍទំនាក់ ទំនង ភាព ជា ដៃ គូ យុទ្ធសាស្រ្ត គ្រប់ជ្រុង ជ្រោយ ក្នុង យុគ សម័យ ថ្មី រវាង ចិននិងអ៊ូសបេគីស្ថាន និង ការកសាង សហគមន៍ រួម វាសនា ចិននិងអ៊ូសបេគីស្ថាន។ ប្រទេស ចិន រីករាយធ្វើ ការ ជាមួយ ភាគីអ៊ូសបេគីស្ថានដើម្បី រួមគ្នាអនុវត្តគំនិត ឯកភាព រួម របស់ ប្រមុខ រដ្ឋ នៃប្រទេស ទាំង ពីរ គាំទ្រគ្នាយ៉ាង មុតមាំទៅវិញ ទៅមក លើ ផ្លូវ ជំរុញ ទំនើប កម្ម បង្កើន ការ តភ្ជាប់គ្នា នូវ យុទ្ធ សាស្រ្ត អភិវឌ្ឍន៍ ធ្វើ ឱ្យការ ប្រាស្រ័យ ទាក់ ទង រវាង បក្សនិងបក្យមានភាព ជិតស្និទ្ធ និងរួម គ្នា គាំពារ សន្តិភាព និង ស្ថិរភាព អន្តរជាតិ និងក្នុង តំបន់ ។

ជា ការ ឆ្លើយ តប លោក Umarzakov បាន ថ្លែងថា ទំនាក់ ទំនង រវាងអ៊ូសបេគីស្ថាននិង ចិន មានការ អភិវឌ្ឍប្រកប ដោយ កម្រិត ខ្ពស់ ។ ភាគីអ៊ូសបេគីស្ថាន ប្រកាន់ ខ្ជាប់ គោល ការណ៍ ចិន មួយ គាំទ្រ គំនិត ផ្តួចផ្តើម សំខាន់ៗ ដែល លើក ឡើង ដោយ លោក Xi Jinping ប្រធាន រដ្ឋចិន និងមាន ឆន្ទៈ អនុវត្ត គំនិត ឯកភាព រួម របស់ ប្រមុខ រដ្ឋនៃ ប្រទេស ទាំង ពីរ៕

ប្រភព ៖ (CCFR)


ចែករំលែក៖