ខេត្តព្រះសីហនុ៖ បុរសអ្នកបើកបររថយន្តម្នាក់ បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រថយន្តធុនធំដឹកដំឡូង បើកបរក្នុងល្បឿនលឿនហើយបានរេចង្កូតទៅខាងស្ដាំ ទៅបុករះបង្កាន់ដៃស្ពាន ធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវសម្តេចសង្ឃ ចន្លោះគីឡូម៉ែត្រ ០៧-០៨ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនរងគ្រោះ មានឈ្មោះ ហ៊ុំ ហ៊ាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។
បច្ចុប្បន្ន សាកសព សមត្ថកិច្ចកំពុងទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង (រថយន្ដ) កំពុងរករថយន្ដស្ទួចយករថយន្ដទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលស្រុកព្រៃនប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច