ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទព្រះវិហារកម្ពុជាបានឈរលើកំពូលភ្នំជាង 1000 ឆ្នាំ ត្រូវបានយោធាថៃបាញ់ផ្លោងកម្ទេចខូចខាតធ្ងន់ធ្ងរស្ទើរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ ប្រាសាទព្រះវិហារបានឈរលើកំពូលភ្នំជាង 1000 ឆ្នាំ មកហើយ ប្រាសាទនេះបានឆ្លងកាត់សម័យអាណាចក្រ ការប្រែប្រួលនយោបាយបញ្ហាព្រំដែនជាច្រើនជំនាន់ បានធ្វើឲ្យប្រសាទរោងការខូចខាត។ ប៉ុន្តែនារដូវវស្សាឆ្នាំនេះ អ្នកជំនាញបានព្យាករណ៍ថា, ផ្នែកជាច្រើនរបស់ប្រាសាទដ៏អស្ចារ្យកម្ពុជានេះ ប្រឈមនឹងការដួលរលំ ដោយសារមុខរបួសជាច្រើនកន្លែងប្រមាណជាជាង ៥៦០កន្លែង បង្កយ៉ាងធ្ងន់ធ្ងរដោយគ្រាប់ផ្លោងយោធាថៃ ។ លោក ផែន សុីណាត អ្នកបុរាណវិទ្យា និងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា , នេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រាសាទវិហារ តាមការវាយតម្លៃរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គោវរ:សំខាន់ៗទាំង៥របស់បានខូចខាតស្ទើរទាំងអស់ ហើយក្នុងនោះមានបីកន្លែងត្រូវបាត់ទម្រង់ដើមទាំងស្រុង ជណ្តើរខាងជើងដែលធ្លាប់ជួសជុលអភិរក្សគាំទ្រពីសហរដ្ឋអាមេរិកក៏រងការខូចខាតយ៉ាងដំណំ ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា សង្គ្រាមលើកទី 1 នៅខែកក្កដា ឆ្នាំ 2025 ទ័ពថៃបានបំផ្លាញប្រាសាទនេះរងរបួសដោយគ្រាប់កាំភ្លើងចំនួន 142 កន្លែង កន្លែងផ្សេងទៀតបានខូចខាតក្នុងសង្គ្រាមលើកទី 2 នាឆ្នាំដដែល មានចំនួន៤២០ កន្លែងផ្សេងទៀត ។ អ្វីដែលធ្វើឲ្យមានការឈឺចុកចាប់កាន់តែខ្លាំង ប្រាសាទដែលធ្លាប់តែមានភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត បានក្លាយទៅជាទីស្ងាត់ជ្រងំ ទីកន្លែងដែលជាសក្ការៈបូជាគោរព លេងមានភ្ញៀវពិតជាគួរឱ្យសង្វែកផ្លូវចិត្តបំផុតសម្រាប់កម្ពុជា។ មើលទិដ្ឋភាពជាក់ស្ដែងនៅប្រាសាទព្រះវិហារ ឃើញតែស្នាមខ្សែរុំព័ទ្ធ កន្លែងគ្រាប់ផ្លោង គ្រាប់បែក គ្រាប់មិនទាន់ផ្ទុះ ជាមួយនឹងបម្រាមពីសារធាតុផ្ទុះ ក្នុងសម័យទំនើបនេះទៅវិញ ។ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា , កងទ័ពថៃបានវាយប្រហារមកលើប្រាសាទព្រះវិហារដោយចេតនាបំផ្លាញ ប៉ុន្តែភាគីថៃបានអះអាងថា ពួកគេវាយប្រហារបាញ់ផ្លោងតែទៅលើទីតាំងយោធាតែប៉ុណ្ណោះ។ ការលើកឡើងបែបនេះពិតជាមិនត្រឹមត្រូវ។ ពីព្រោះថាប្រាសាទព្រះវិហារមិនមែនជាកន្លែងទីតាំងយោធា គ្រាន់តែមានមន្ត្រីយាមកាម សន្តិសុខសម្រាប់ភ្ញៀវទេសចរណ៍តែប៉ុណ្ណោះ។ ការបំផ្លិចបំផ្លាញដោយយោធាថៃ ធ្វើឱ្យប្រសាទព្រះវិហារដ៏អស្ចារ្យរបស់កម្ពុជា មិនងាយនឹងជួសជុលបានវិញឡើយ បើទោះជាអាមេរិក ឥណ្ឌា ចិន ធ្លាប់ជួយជួសជុលអភិរក្សកាលពីមុន ត្រូវបានបញ្ឈប់ ក្រោយមានសង្គ្រាមឈ្លានពានពីប្រទេសថៃ។

សូមបញ្ជាក់ថា , សង្គ្រាមឈ្លានមកលើទឹកកម្ពុជា យោធាថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ក្នុងនោះទាហានថៃ បានបាញ់គ្រាប់យុទ្ធភណ្ឌធន់ធ្ងន់ស្រោចមកលើប្រាសាទព្រះវិហារ បណ្តាលឲ្យខូចខាត ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង។

សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុល និងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ តែមកដល់ពេលនេះតំបន់ទាំងនេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា៕

ដោយ ៖ សិលា 


ចែករំលែក៖