ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងថ្ងៃ! សង្ស័យ ជនវិកលចរិត ម្នាក់លួចដុត ឆេះស្មៅទួលបុរាណ និងវាលស្រែនៅក្រុងស្វាយរៀងសមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរខណះមានសង្ស័យ ជនវិកលចរិត ម្នាក់លួចដុត ឆេះស្មៅទួលបុរាណ និងវាលស្រែនៅក្រុងស្វាយរៀងសមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល សំណាងមិនមានអ្នករងរបួស។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានអោយដឹងថា នៅវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦មានសេចក្ដីរាយការណ៏ថានៅ ត្រង់ចំណុចភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងមានភ្លើងឆាបឆេះស្មៅទួលបុរាណ និងវាលស្រែភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានចុះអន្តរាគមន៍បាញ់ពន្លត់។

ប្រភពបន្តថា ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យអគ្គីភ័យឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋឡើយ និងមិនបង្កឱ្យមានមនុស្សរងគ្រោះនោះទេ ដោយសមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង (រថយន្តកងរាជអាវុធហត្ថខេត្ត ២គ្រឿង និងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ១គ្រឿង ) ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្តខណះសមត្ថកិច្ចយើងបានជួយអន្តរាគមន៍ពន្លត់និងគ្រប់គ្រងបានទាំងស្រុង។

សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលអោយមានអគ្គីភ័យឆាបឆេះបែបនេះដោយសារតែមានជនវិកលចរិត បានលួចដុត៕


ចែករំលែក៖