ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចសុីស 570 បុកជាមួយម៉ូតូរបស់ខ្លួន។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវបេតុងមុខបុរីពិភពថ្មី អូលីក ផាត់ធូ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកឡិចសុីស 570 ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ2CF-8765 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏បាននិងម៉ូតូ ១គ្រឿងទៀតម៉ាកហុហដាឌ្រីមសេ១២៥ពាក់ស្លាកលេខភ្នំពេញ1AS-0918 បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីឲ្យទុកឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបណ្តោះអាសន្ន៕

ដោយ÷ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច