ខេត្តកណ្តាល៖ មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមេសា នេះថា សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន៣នាក់(រត់គេចម្នាក់)ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ប្រភពបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែល ឃាត់ខ្លួនជន សង្ស័យ៣នាក់ករណីរក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)។ ពួកគេត្រូវបានឃាត់ខ្លួននៅ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩ និង ៥០នាទី នៅចំណុចភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ៤នាក់(ឃាត់ខ្លួន០៣នាក់,គេចខ្លួន១នាក់) រួមមាន÷ ១- ឈ្មោះ ធួន វីរៈ ហៅ ធន់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង,២-ឈ្មោះ ហម ណេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង,៣-ឈ្មោះ ផា សុខជា ហៅជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដមានទីលំនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកនោមទាំងបីនាក់(+)។
៤-ឈ្មោះ ហៅក្រៅ អាម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ទីលំនៅធ្វើការសំណង់នៅជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលរត់គេចខ្លួន។
សម្ភារៈ និងវត្ថុតាងចាប់យក៖
១/. គ្រឿងញៀនប្រភេទមេតំហ្វតាមីន(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់ទម្ងន់ ០,៥៤ក្រាម។
២/. ទូរសព្ទ័ ម៉ាក itel s24 ចំនួន ០១ គ្រឿង ។៣/. ម៉ូតូម៉ាកSONiC ផ្លាកលេខ1F 6506 កំពង់ស្ពឺ ចំនួន ០១ គ្រឿង។
៤/. សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច