ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្ដិការឆ្លងខេត្ដ-រាជធានីនគរបាលប្រឆាំងគ្រឿង ញៀនខេត្ដកំពង់ស្ពឺបង្រ្កាបមុខសញ្ញា២នាក់និងថ្នាំញៀនប្រភេទចម្រុះជាង១០គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​ អនុវត្ដតាមបទបញ្ជានិងការដឹកនាំលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ និងបានការ​សមសម្របសម្រួលនីតិវិធីពីលោកសុិន​ វិរៈ​ ព្រះរាជអាជ្ញា​ នៃអយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ ទោ​ ហ៊ាង​ ឈាងលី​ ស្នងការរង​ (ស្ដីទី)​ ផែនការងារប្រឆាំងគ្រឿងញៀន បេីកប្រតិបត្ដិការតស៊ូលេីករណីមុខសញ្ញាចាស់​ជាក់ស្ដែង​ កាលពីថ្ងៃទី៦​ ខែមេសា​ ឆ្នាំ ២០២៦ នៅចំណុ​ចភូមិ​ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដោយដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់ធំ, ទូរស័ព្ទ ១​គ្រឿង, ម៉ូតូ ១គ្រឿង។

ដោយបានការអនុញ្ញាតបន្ដពីលោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្ន​ង​ការ​ និងការបន្ដនីតិវិធីពីតំណាងអយ្យការ​ នៅថ្ងៃទី៧​ ខែមេសា​ ឆ្នាំ​២០២៦ វេលាម៉ោង ១៥:២០នាទី​ ក​ម្លាំ​ងការិ​យាល័យប្រឆាំងគ្រឿងញៀ​ន បាន​បន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដកហូតម្សៅក្រាម
ពណ៌សថ្លាសង្ស័យជា​គ្រឿងញៀន ប្រភេទមេតំហ្វេតាមី​ន ចំនួន ៣២​កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ (K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ(MDMA) ចំនួ​ន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួ​ន​ ៦កំប៉ុង, ម្សៅម៉ុនស្លឹកឈើចំនួន ៤​កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣៩ ដើម, ទឹ​កអាកុលចំនួន ៣លីត្រ, ឧបករ​ណ៍​កែច្នៃផលិតគ្រឿងញៀនមួយចំនួ​ន​, កាំបិត ១ដើម, អាវុធកែ​ច្នៃ ១​ដើម, វ៉ា​លីចំនួន២, ថង់សម្រា​ប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បន្ទាប់មកក្រុមប្រតិបត្តិការបានបន្ត​ទៅឃា​ត់ខ្លួ​នឈ្មោះ ឯម ស្រីនា ភេ​ទស្រី អា​​យុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធញ៉ាញ់ នៅ​ចំ​ណុចភូមិត្រស់សាលា សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន ដកហូ​តទូរ​ស័ព្ទ ១គ្រឿង​។ ផ្អែកតាមចម្លើយ
សា​រ​ភាពថា គ្រឿងញៀនបា​នមកពី ឯ​ ស​ ភ ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែ​នសុខ រាជធានីភ្នំពេញ (ត្រូវជា​បងបង្កេីតឈ្មោះ​ ឯម ស្រីនា)​ តែ
មុខសញ្ញាគេចខ្លួន ក្រោយទទួលដំ​ណឹងពីជនសង្ស័យដែលត្រូវបាន​បង្រ្កាប​ ។

ចំពោះជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ​ រួមជាមួយវត្ថុតាងរឹបអូសបាន​ កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


ចែករំលែក៖