អន្តរជាតិ ៖ ថ្ងៃទី ១៣ ខែមេសា លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីស្ថានការណ៍មជ្ឈិមបូព៌ា ព្រមទាំងអធិប្បាយពីគោលជំហររបស់ចិនលើបញ្ហាច្រកសមុទ្រ Hormz ថា ដំណោះស្រាយនៃបញ្ហាជាប់គាំងខាងការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormz គឺសម្រេចបទឈប់បាញ់ក្នុងពេលឆាប់ៗ។
លោក Guo Jiakun បានថ្លែងថា ច្រកសមុទ្រ Hormz ជាច្រកសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញអន្តរជាតិនិងការធ្វើពាណិជ្ជកម្មខាងថាមពល ការគាំពារសន្តិសុខនិងស្ថិរភាពនិងធានាឱ្យនាវាធ្វើដំណើរដោយរលូនក្នុងតំបន់នេះ គឺសមស្របនឹងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ លោកបានថ្លែងថា ដើមចមនៃភាពជាប់គាំងខាងការធ្វើនាវាចរណ៍តាមច្រកសមុទ្រ គឺដោយសារសង្គ្រាមនៅអ៊ីរ៉ង់ ដំណោះស្រាយតែមួយគត់គឺសម្រេចបទឈប់បាញ់ក្នុងពេលឆាប់ៗ។ គ្រប់ភាគីត្រូវរក្សាការអត់ធ្មត់និងការស្ងប់ចិត្ត ភាគីចិនមានឆន្ទៈបន្តដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងរឿងនេះ៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច