ខេត្តស្វាយរៀង៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជេីញទស្សនា ការសម្តែងសិល្បះគុណល្បុកតោ និងការសម្តែងរបាំកណ្តូបសេះ ដែលរៀបដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តស្វាយរៀង។
ជាមួយនោះសម្តេចនិងប្រតិភូអមដំណេីរបានញ្ជេីញទស្សនាស្តស្តង់ពិព័រណ៌នានា ដែលរៀបចំឡេីងដោយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពនានា រដ្ឋបាលក្រុង/ស្រុកទាំង៨ យុវជនសសយក.ខេត្ត ជាដេីម ដេីម្បីដាក់តាំងបង្ហាញពីផលិតផលរបស់ខ្លួនដែលមាន ក្នុងនោះក៏មានតាំងនូវពិពណ៌ភូមិមួយផលិតផលមួយផងដែរ ដេីម្បីចូលរួមអបអរសាទរកម្មវិធីសង្រ្កាន្តស្វាយរៀងក៏ដូចជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស២០២៦នេះផងដែរដែលរៀបឡេីងនៅសួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ទន្ទឹមនឹងការទស្សនាសិល្បះនិងទស្សនាតាមស្តង់នានា សម្តេចកិត្តិសង្គហបណ្ឌិត នឹងប្រតិភូអមដំណេីរបានអញ្ជេីញពិសារមុខម្ហូប សម្លរកកូកណ្តែង និងសាច់រំលីងជ្រក់សណ្តែក ដែលជាមុខម្ហូបប្រចាំខេត្តស្វាយរៀងដែលរៀបចំនៅទីនោះផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច