ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅភូមិ អូរចិញ្ចៀន ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន៣ខ្នង និងបណ្តាលឲ្យស្លាប់ មនុស្សចំនួន១នាក់ ឈ្មោះ កាវ ស៊ូហេង ភេទស្រី អាយុ៤៥ឆ្នាំ ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ម្ចាស់ផ្ទះទី១ ឈ្មោះ កាវ លីឃុន ភេទប្រុស អាយុ ៧២ឆ្នាំ ប្រពន្ធឈ្មោះ គីម ញ៉រ អាយុ៧០ ឆ្នាំ ផ្ទះទំហំ ១៦មែ៉ត្រ x ៨០មែ៉ត្រ សាងសង់អំពីថ្មប្រក់ក្បឿង ខូចខាតផ្ទះមួយខ្នង និងសម្ភារប្រេីប្រាស់ចំនួន។
ម្ចាស់ផ្ទះទី២ឈ្មោះ សុន ចាន់កា ភេទ ប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ួ គីមហ័រ អាយុ ២៨ ឆ្នាំ ផ្ទះទំហំ ៧ មែត្រ x ៨០មែត្រ សាងសង់ពីឈេីលេីថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ខូចខាតទាំងស្រុង និងសម្ភារប្រេីប្រាស់មួយចំនួន ធំ ។
+ ម្ចាស់ផ្ទះទី៣ ឈ្មោះ យន់ សារឹម ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ែម ណារស់ អាយុ ៤៨ ឆ្នាំ ផ្ទះទំហំ ៨មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេី ថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ។
សមត្ថកិច្ចបន្តថា ៖ មូលហេតុបណ្តាល មក ពី ទុស្សេខ្សែភ្លើងក្នុងផ្ទះ ទី១។
ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត និងរឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នា ថ្ងៃ ខែ ឆ្នាំ ដដែល ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច