អន្តរជាតិ ៖ ថ្ងៃទី ១៧ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះលោក Ismail Omar Guelleh ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីសាធារណរដ្ឋជីប៊ូទី។
លោក Xi Jinping បានលើកឡើងថា ចិននិងជីប៊ូទីមានចំណងមិត្តភាពប្រពៃណីដ៏ស៊ីជម្រៅ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរមានទំនុកចិត្តខាងនយោបាយកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានសមិទ្ធផលយ៉ាងច្រើន ។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ជីប៊ូទី មានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី ដើម្បីគាំទ្រគ្នាយ៉ាងមុតមាំក្នុងបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរៀងខ្លួននិងកង្វល់រួម អនុវត្តឱ្យបានល្អនូវលទ្ធផលនៃកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ដើម្បីបន្តបំពេញបន្ថែមខ្លឹមសារសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងជីប៊ូទី និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច