ភ្នំពេញ ៖ ល្បែងស៊ីសងកំពុងបើកដំណើរការយ៉ាងកក្រើក នៅយីហោ ក្លឹបបាល់ទះផ្សារដេប៉ូដែរគេស្គាល់ថាជារបស់ (ឧកញ៉ា លី ឈុនអ៊ូ )ជាសំបុកល្បែងស៊ីសងខុសច្បាប់ស្ទើរគ្រប់ប្រភេទនៅផ្លូវ215ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ គ្មានអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នា ចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរ ក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការនោះទេ មើលទៅ ប្រហែលជា ទទួលបានលាភសក្ការៈណាមួយហើយ ទើបអាជ្ញាធរហ៊ានបើកភ្លើងខៀវ ឲ្យម្ចាស់ទីតាំង បើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូច្នេះ។
សូមឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ. ចុះពិនិត្យតារាងក្លឹបបាល់ទះផ្សារដេប៉ូដែរជារបស់ (ឧកញ៉ា លី ឈុនអ៊ូ )ជាសំបុកល្បែងស៊ីសងខុសច្បាប់ស្ទើរគ្រប់ប្រភេទខាងលើនេះផង។
ក្រោយពីមានការចុះព័ត៌មានខាងលើលោកអភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបានដឹកនាំកំម្លាំងចម្រុះចុះទៅបិទទីតាំងខាងលើមិនឲ្យលេងល្បែងសុីសងខាងលើមិនបើកនោះទេ។
គួររំលឹកថា:ឯកឧត្ដម ឃួង ស្រេង ដាក់ផែនការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់នៅចុងខែមីនា ២០២៦ និងឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជល់មាន់ ប៊ៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច