ភ្នំពេញ ៖ ខ្ញុំសូមជំរាបជូន មហាជន មេត្តាជ្រាបថា ចំពោះករណីជនជាតិជប៉ុន ប្រុសស្រីចូលម៉ាស្សា ហើយត្រូវបានបុគ្គលិកស្រីម៉ាស្សាលួចយកលុយពីស្រ្តីជប៉ុនចំនួន( 2000 ដុល្លាជប៉ុន បានដកហូតយកមកបានវិញហើយដើម្បីប្រគល់ជូនជនរងគ្រោះ)មានការភ្ញាក់ផ្អើលបាត់លុយ បុគ្គលិកនោះបានប្រគល់លុយនោះទៅឱ្យម្ចាស់ហាង )ម្ចាស់ហាងក៌រួមគំនិតយកលុយនោះគេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនស្រាវជ្រាវតាមចាប់ខ្លួនបាន និងបន្តរកបុគ្គលិកស្រីដែលជំនាញលុយលុយភ្ញៀវដើម្បើយកមកអនុវត្តន៌ច្បាប់។ នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៦នេះ ។
លោកបានបញ្ជាក់ថា ៖ ខ្ញុំបានដាក់បទបញ្ជាទៅការិយាល័យជំនាញប្រឆាំងការជួញដូរនិងលោកអធិការខនគរបាលណ្ឌទាំង១៤ ពីព្រឹកមិញរួចហើយ គឺមិនលើកលែងរាល់ទីតាំងម៉ាស្សាគ្មានច្បាប់អនុញ្ញាតិដែលមិនទទួលខុសត្រូវបែបនេះ ដែលធ្វើឱ្យខូចកិត្តិយស់និងបាត់បង់ភ្ញៀវទេសចរណ៌។
សូម អរគុណ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ធ្វើការបានលឿន ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច