ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ “សាលាបឋមសិក្សា ភ្នំជញ្ជាំង ” ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៨ ខែតុលា បន្ទាប់ពីបានអញ្ជើញចុះពិនិត្យ “វិទ្យាល័យជប់វារី” រួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ភ្នំជញ្ជាំង ស្ថិតក្នុង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូននូវ អាគារសិក្សា១ខ្នង កំពស់២ជាន់ ស្មើនឹង១២បន្ទប់ សាងសង់ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងបង្កើតទៅជាអនុវិទ្យាល័យ ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕

re 1 2 ae


ចែករំលែក៖